|
|
ខ្សែបម្រើ Paul Pogba ត្រូវបានក្លឹបសេះបង្កង់ Juventus ប្រកាសកាលពីម្សិលមិញថា គេនឹងអវត្តមាននៅក្នុងការប្រកួតមិត្តភាព Pre Season តទល់នឹងក្លឹបអ្នកមានបុណ្យ Barcelona ។
មូលហេតុនៃអវត្តមាននេះគឺដោយសារ Pogba ត្រូវបានរកឃើញថាមានបញ្ហារបួសជង្គង់ ដែលខាង Juventus កំពុងធ្វើការពិនិត្យឲ្យដិតដល់បន្ថែមទៀតដើម្បីដឹងពីបញ្ហារបួសនេះឲ្យច្បាស់លាស់។
បើតាមប្រភពជាច្រើនបញ្ជាក់ថា គេត្រូវការរយៈពេល២ខែឯណោះ ដើម្បីព្យាបាលឲ្យជាសះស្បើយ។ គួរបញ្ជាក់ថា Pogba ទើបផ្លាស់មក Juventus វិញដោយគ្មានតម្លៃខ្លូន ក្រោយចប់កុងត្រាជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅរដូវកាលឆ្នាំ២០២១/២២ កន្លងទៅនេះ៕
ប្រភព៖ Sky Sport
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...
អនាគតរបស់ Jonathan Tah នៅតែមិនច្បាស់លាស់ ខណៈដែលកិច្ចសន្យារបស់គាត់ជាមួយ Bayer Leverkusen នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្សែការពារវ័យ 29 ឆ្នាំត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹប Bundesliga ដោយមិនគិតថ្លៃផ្ទេរដោយគ្មានលទ្ធភាពបន្ត។...